09/29/2026
ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦
---------------------
១.លោក ថៃ លី ប្រធានការិយាល័យ បានប្រជុំសម្របសម្រួលស្ដីពី ករណីយអាជីវករលេីកសាច់ជ្រូកចែកចាយ និងដាក់លក់សាច់ជ្រូករំលោភសិទ្ធិក្នុងដែនអាជីវកម្មពិឃាដសត្វ នៅផ្សារអង្គតាសោម ស្រុកត្រាំកក់ ដោយមានការចូលរួមពីលោក អុីង សុភិនអនុប្រធានការិយាល័យលោក ជាសុ ខា អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៏សហគមន៏ក្រុងដូនកែវ និងមន្រ្តីពាក់ព័ន្ធ តំណាងក្រុមហ៊ុនទទួលបន្ទុកទីសត្តឃាត្តដ្ឋានអង្គតាសោម ព្រមទាំងអាជីវករលក់សាច់ជ្រូក។
២.លោក អ៉ីង សុភិន អនុប្រធានការិយាល័យ និងមន្រ្តី៣នាក់បានបើកវគ្គស្ដីពីបច្ចេកទេសចិញ្ចឹមសត្វមាន់ដោយមានការចូលរួមពីមេភូមិនិងកសិករចិញ្ចឹមសត្វមាន់សរុបចំនួន៤០នាក់ស្រី១០នាក់។វគ្គបច្ចេកទេសនេះធ្វើនៅភូមិត្រពាំងរំពាក់ឃុំរនាមស្រុកទ្រាំង។
៣.លោក ឆេង ចាន់តារា និងលោក ឃុន ប៊ុនធី មន្រ្តីការិយាល័យ ជាមន្រ្តីអង្គភាពអនុវត្ដគម្រោងថ្នាក់ខេត្ដ PPIU-TAK នៃគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជម្រុញខ្សែច្រវាក់តម្លៃសត្វ (CLHVCIP) បានចូលរួមសិក្ខាសាលាស្តីពី បទបញ្ញតិសុវត្ថិភាពម្ហូបអាហារ នៃផលិតផលសត្វ នៅ Kampot sweet boutique ខេត្តកំពត។
៤.លោក យី ពុទ្ធី មន្រ្តីការិយាល័យបានសហការជាមួយលោក ហុក សួ មន្រ្តីពេទ្យសត្វការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកបូរីជលសាររួមនិងភ្នាក់ងារសុខភាពសត្វភូមិបានចុះចាក់វ៉ាក់សាំងជំងឺសារទឹកគោ ក្របី នៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារចាក់គោបានសរុបចំនួន ១២៥ក្បាល។
៥.លោក អ៊ុង ចាយ មន្រ្តីពេទ្យសត្វការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកកោះអណ្ដែតនិងភ្នាក់ងារសុខភាពសត្វភូមិបានចាក់វ៉ាក់សាំងជំងឺសារទឹកគោ ក្របី នៅភូមិរមេញខាងត្បូង ឃុំរមេញ ចាក់បានគោសរុបចំនួន ៤១ក្បាល។
៦.តម្លៃសត្វរស់និងស៊ុតបក្សីនៅកសិដ្ឋាន
+ជ្រូកកសិដ្ឋានសុីភី១២ ០០០៛/គក្រ
+ជ្រូកកសិករ១០ ៥០០៛/គក្រ
+មាន់បីសាសន៍ ៧ ៦០០៛/គក្រ
+មាន់សាច់៤ ២០០៛/គក្រ
+មាន់ស្រែ១៧០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែកនភារម្យទិញស៊ុតមាន់ស្រែភ្ញាស់១១៥០៛/គ្រាប់
+កូនមាន់៣៣០០៛/ក្បាល
+មាន់បាត្រៀមពូជ៧០០០០៛/ក្បាល
+មាន់មេពូជ៥៥ ០០០៛/ក្បាល
+ពងទាសាប៣៥០-៣៦០៛/គ្រាប់
+ពងទាកូន៤៥០-៥០០៛/គ្រាប់។