P For Pet

P For Pet ចំណេះដឹង និងសំភារៈផ្សេងៗ

សូមជួយស៊េរដល់ម្ចាស់ឆ្មាផង យប់មិញម៉ោង១១ជាងមានប្អូនម្នាក់គាត់ឃើញពូជឆ្មាកំរនេះនៅលើស្ពានអាកាសតេជោថ្មីច្បាអំពៅ ប្រសិនម្ចាស់ឃើ...
01/11/2025

សូមជួយស៊េរដល់ម្ចាស់ឆ្មាផង យប់មិញម៉ោង១១ជាងមានប្អូនម្នាក់គាត់ឃើញពូជឆ្មាកំរនេះនៅលើស្ពានអាកាសតេជោថ្មីច្បាអំពៅ ប្រសិនម្ចាស់ឃើញហើយចង់ដឹងបថ្ថែមសូមឆាតសួរគាត់ចាស់ ឆ្មាគ្នាលាម្ចាស់ហើយ😿😿😿🐈🐈🐈
Cr. ណេង វួចណៃ

មិនមែនជារឿងលេងសើចទេ ទម្រាំបានមួយៗ
23/08/2024

មិនមែនជារឿងលេងសើចទេ ទម្រាំបានមួយៗ

ក្តាន់ប្រភេទសត្វកម្រនិងជឿថាបានផុតពូជទៅហើយកាលពី ជាង ១០ ឆ្នាំមុន នៅតែបន្តមានវត្តមានរស់រាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា...
20/11/2021

ក្តាន់ប្រភេទសត្វកម្រនិងជឿថាបានផុតពូជទៅហើយកាលពី ជាង ១០ ឆ្នាំមុន នៅតែបន្តមានវត្តមានរស់រាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា

សត្វក្តាន់ជាប្រភេទសត្វដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វទទួលរងគ្រោះថ្នាក់ជាសកល ក្នុងបញ្ជីប្រហម IUCN និងត្រូវបានចាត់ចូលក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស ហើយត្រូវបានគេសន្មត់ថាបានផុតពូជពីប្រទេសកម្ពុជា រហូតដល់ឆ្នាំ២០០៦ នៅពេលដែលសត្វក្តាន់ត្រូវបានគេរកឃើញឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិនៅខេត្តក្រចេះ។ រូបភាពថ្មីៗបង្ហាញពីវត្តមានសត្វក្តាន់នៅក្នុងប្រទេសកម្ពុជា គឺតាមរយៈរូបថតកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលត្រូវបានក្រុមការងារស្រាវជ្រាវ និងពង្រឹងការអនុវត្តច្បាប់មកពីមន្ទីរបរិស្ថានខេត្តក្រចេះ ខណ្ឌរដ្ឋបាលព្រៃឈើ អង្គការ WWF និង សមាជិកក្រុមល្បាតសហគមន៍ ថតបានតាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ (camera trap) ដែលបានដំឡើងក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ។ នេះគឺជាភស្តុតាងមួយសំខាន់បញ្ជាក់ពីភាពនៅរស់រានមានជីវិតរបស់សត្វក្តាន់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាយើងនៅឡើយ។

ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធរួមនឹងអង្គការដៃគូបាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការ ការពារនិងអភិរក្សសត្វក្តាន់ដ៏កម្រនេះតាមរយៈការរឹតបន្តឹងការអនុវត្តច្បាប់ បង្កើនការល្បាត និងការអប់រំ ផ្សព្វផ្សាយ ការទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃ ទប់ស្កាត់ការលួចបរបាញ់ និងការដាក់អន្ទាក់ និងការដោះអន្ទាក់ចេញពីតំបន់ធម្មជាតិជាដើម។ ក្រសួងបរិស្ថានក៏សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ការពារធម្មជាតិ ចូលរួមអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងបញ្ឈប់ការបរបាញ់ និងដាក់អន្ទាក់ និងការបរិភោគសាច់សត្វព្រៃបន្តទៀត ដើម្បីថែរក្សាអភិរក្សប្រភេទសត្វកម្រដូចជាសត្វក្តាន់នេះសម្រាប់មនុស្សជំនាន់ក្រោយ។

តាមការសិក្សា សត្វក្តាន់មាននៅភូមិភាគខាងជើង និរតី និងខាងកើតទន្លេមេគង្គនៃប្រទេសកម្ពុជា។ វាក៏មានផងដែរនៅទីជម្រកព្រៃនៃប្រទេសឥណ្ឌា រហូតដល់ប្រទេសភូមា ថៃ ឡាវ និងប្រទេសវៀតណាម ប៉ុន្តែប្រភេទនេះវាមានចំនួនថយចុះយ៉ាងខ្លាំងនៅភូមិភាគអាស៊ីអាគ្នេយ៍ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់ ហើយបច្ចុប្បន្ននៅតំបន់ជាច្រើនប្រភេទនេះត្រូវបានផុតពូជពីព្រៃធម្មជាតិ ក្នុងនោះគេជឿថាវាបានផុតពូជបាត់ទៅហើយពីប្រទេសចិន ឡាវ ភូមា និងវៀតណាម។ មិនមានទិន្នន័យច្បាស់លាស់នៃចំនួនសត្វក្តាន់នៅលើពិភពលោកជារួម និងដោយឡែកនៅក្នុងប្រទេសកម្ពុជានោះទេ។

ទិន្នន័យចុងក្រោយដែលមាន នៅឆ្នាំ២០១៧ បានបង្ហាញថា សត្វក្តាន់មានចំនួនចាប់ពី ២០ ទៅ ៣០ក្បាល កំពុងតែរស់នៅក្នុងព្រៃក្នុងស្រុកព្រែកប្រសព្វ។ សត្វក្តាន់ទាំងនោះថតជាប់ដោយកាមេរ៉ាស្វ័យប្រវត្តិដែលដាក់បង្កប់នៅតាមដើមឈើក៏ដូចជាការរកឃើញដាន ជើងរបស់ពួកវានៅក្នុងតំបន់ព្រៃអភិរក្ស និងនៅតាមមាត់អូរទាំងពីរកន្លែងនោះ និងការប្រទះឃើញផ្ទាល់របស់អ្នកស្រុក។ កន្លងមកនៅខេត្តក្រចេះ សត្វក្តាន់រស់នៅតាមព្រៃចំនួន ២ កន្លែង គឺព្រៃខាងក្រោយស្រុកឆ្លូង និងព្រៃខាងក្រោយស្រុកព្រែកប្រសព្វ។ ដោយទិន្នន័យក្រោយឆ្នាំ២០០៦ គឺមានសត្វក្តាន់ចាប់ពី ៥០ ទៅ ៨០ក្បាល រស់នៅតាមព្រៃតំបន់ទាំងពីរនោះ។ ក្រោយមកបន្ទាប់ពីមានការស្រាវជ្រាវ បានរកឃើញថា ពពួកសត្វក្តាន់ទាំងនេះមាននៅសេសស់លតិចតួចនៅតាមព្រៃខាងក្រោយស្រុកព្រែកប្រសព្វ។ កត្តាគម្រាមកំហែងចម្បងៗទៅលើការរស់រាន របស់សត្វក្តាន់រួមមាន ការបរបាញ់ដើម្បីយកសាច់ ការបាត់បង់ទីជម្រក ដោយសារការកាប់ឈើធ្វើធ្យូង និងការរុករានដីព្រៃដើម្បីធ្វើកសិកម្ម។

យោងតាមការសិក្សា សត្វក្តាន់មានរូបរាងតូចជាងសត្វប្រើស មានពណ៌ប្រផេះចាស់ ឬត្នោតលឿង ហើយពណ៌ប្រែប្រួលទៅតាមរដូវ។ វាមានចុងកន្ទុយពណ៌ស និងមានទម្ងន់ជាមធ្យម៥០គីឡូក្រាម។ ក្តាន់ឈ្មោលមានស្នែងប្រហាក់ប្រហែលស្នែងសត្វប្រើស តែតូច និងជួនកាលអុចៗនេះនៅមានរហូតដល់ពេញវ័យ។ សត្វក្តាន់មានទម្លាប់រស់នៅតាមជាយព្រៃរបោះ ក្នុងវាលទំនាបល្បាប់ភក់ ឬតាមតំបន់មានដំណុះរុក្ខជាតិសងខាងទន្លេ ពិសេសជិតតំបន់វាលភក់ដែលមានដើមត្រែង និងស្មៅខ្ពស់ៗ។ ជារឿយៗសត្វនេះរស់នៅជាគូញី-ឈ្មោល តែអាចផ្តុំគ្នាជាហ្វូងពី ១០-១៥ក្បាល។ សត្វក្តាន់ចូលចិត្តស៊ីល្បះរុក្ខជាតិ និងត្រួយខ្ចីដែលមានដូចជា ត្រែង ស្មៅ វល្លិ៍ក្រញាញ់ ស្លឹក ខ្ទុំជាដើម។ សត្វឈ្មោលជម្រុះស្នែងនៅក្នុងអំឡុងខែមករា-មីនា ហើយស្នែងខ្ចី (ស្នែងទន់) បានដុះឡើងវិញស្រោបដោយស្បែក ដែលមានរោមស្តើងខុសពីប្រើស។ នៅពេលជម្រុះស្នែងរហូតដល់ស្នែងពុំទាន់រឹង ក្តាន់ឈ្មោលពុំអាចបង្កាត់ពូជបានទេ។ ក្តាន់ចូលចិត្តរត់ ឬលូនតាមព្រៃត្រែង ឬស្មៅខ្ពស់ៗច្រើនជាងលោតផ្លោះនៅពេលជួបអាសន្នម្តងៗ។ ក្តាន់ញីបន្តពួជក្នុងខែកញ្ញា និងតុលា។
Neth pheaktra

ខានឃើញរាប់ឆ្នាំហើយ
28/10/2021

ខានឃើញរាប់ឆ្នាំហើយ

** English below **តើលោកអ្នកស្គាល់ទេថាតើនេះគឺជាសត្វអ្វី?តិចច្រឡំថានេះជាឆ្អឹងចុះ តាមពិតនេះគឺជាគ្រោងខាងក្នុងដែលបង្កឡើងពីកា...
13/08/2021

** English below **

តើលោកអ្នកស្គាល់ទេថាតើនេះគឺជាសត្វអ្វី?

តិចច្រឡំថានេះជាឆ្អឹងចុះ តាមពិតនេះគឺជាគ្រោងខាងក្នុងដែលបង្កឡើងពីកាល់ស្យូមកាបូណាតដែលគេប្រទះឃើញនៅក្នុងត្រីមឹក ដែលទាក់ទងទៅនឹងត្រីមឹកធំៗ។ សំបកនេះសម្បូរទៅដោយឧស្ម័នដើម្បីជួយទប់សត្វសិរបាតមិនឱ្យអណ្តែតខ្លួនមកលើផ្ទៃទឹកបាន ដូច្នេះពួកវាអាចរស់នៅក្នុងទឹកបានគ្រប់កម្រិតនៃជម្រៅទឹក។ ទោះជាយ៉ាងណាក៏ដោយ នៅពេលត្រីមឹកស្លាប់ ជាញឹកញាប់លោកអ្នកអាចឃើញសំបកនេះត្រូវបានទឹកបក់បោកនាំមកលើឆ្នេរខ្សាច់។

នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ យើងប្រើសំបកនេះជារបបអាហារសម្រាប់សត្វអណ្តើករបស់យើង។ វាមានកាល់ស្យូមប្រហែលជា៨៥% និងអាហារធម្មជាតិបន្ថែមទៀតជាច្រើន រួមជាមួយនឹងវីតាមីនដេ ដែលផ្តល់ដោយព្រះអាទិត្យ។ វាមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់នៃឆ្អឹងនិងស្នូកខ្នងដែលមានសុខភាពល្អ តែក៏មានសារៈសំខាន់ផងដែរចំពោះការលូតលាស់នៃស្នូកសម្រាប់អណ្តើកញីបន្តពូជ។

Do you know what this is?

Mistaken as a bone, this is the internal structure made of calcium carbonate found in the cuttlefish, who is related to octopus and squid. This shell is filled with gases to help control the cephalopods buoyancy so that they can occupy different levels underwater. However, once the cuttlefish dies, you can often find the shell washed up on the beach.

Here at ACCB we use cuttlebone for our turtles and tortoises, it's around 85%calcium and a great natural supplement alongside vitamin D which is provided by the sun. It is very important for healthy growth of bones and the carapace, but also in shell development for reproductive females.

📷ACCB/Tea Mao

ខណ្ឌ​សែនសុខ​ចុះបិទហាងលក់សាច់ឆ្កែពីរកន្លែងនៅ​ផ្លូវ​ម៉ុង​ រិទ្ធី។ ល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ គណះបញ្ជាការឯកភាពរខណ្ឌសែនស...
08/08/2021

ខណ្ឌ​សែនសុខ​ចុះបិទហាងលក់សាច់ឆ្កែពីរកន្លែងនៅ​ផ្លូវ​ម៉ុង​ រិទ្ធី។

ល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១
គណះបញ្ជាការឯកភាពរខណ្ឌសែនសុខ បានសហការណ៏ជាមួយលោកចៅសង្កាត់ភ្នំពេញថ្មី បានចុះបិទហាងលក់សាច់ឆ្កែ២កន្លែងដែលមានការជួបជុំប្រមូលម្តុំផឹកសុី ដែលល្មើសនិងវិធានការសុខាភិបាល លិខិត២៤៩/២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ និងបានធ្វើកិច្ចសន្យាផ្អាកការលក់ដូរ ស្ថិតនៅតាមបណ្តោយផ្លូវ ១៩២៨(ម៉ុង រិទ្ធី) ក្នុងភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

ប្រភពPNN

ឃើញហើយស្អប់😡😡

មេរោគឆ្កែឆ្កួត អាចមានសមត្ថភាពធ្វើដំណើរក្នុងល្បឿន 3mm(៣មីលីម៉ែត្រ) / ក្នុងមួយម៉ោង ឬ ប្រមាណជា 8cm(៨សង់ទីម៉ែត្រ) / ក្នុងមួយ...
16/07/2021

មេរោគឆ្កែឆ្កួត អាចមានសមត្ថភាពធ្វើដំណើរក្នុងល្បឿន 3mm(៣មីលីម៉ែត្រ) / ក្នុងមួយម៉ោង ឬ ប្រមាណជា 8cm(៨សង់ទីម៉ែត្រ) / ក្នុងមួយថ្ងៃ(ប្រហែលកន្លះចង្អាម)។ ក្នុងដំណើររបស់មេរោគនេះគឺវាឆ្ពោះទៅកាន់ខួរក្បាលរបស់មនុស្ស បើវានៅឆ្ងាយការធ្វើដំណើរវារាងយូរបន្តិចបានអាចដល់ខួរក្បាល(ឧទាហរណ៍ខាំនៅជើង) នៅពេលដែលវាទៅដល់ខួរក្បាលគឺវានឹងធ្វើអោយមនុស្សមានរោគសញ្ញា នៅពេលនោះគឺមិនអាចជួយសង្គ្រោះបាននោះទេ គ្មានថ្នាំណា គ្រូពេទ្យណាអាចព្យាបាលជានោះទេ អ្នកជំងឺនឹងស្លាប់ក្នុងរយៈពេល ៧ទៅ១០ថ្ងៃក្រោយចេញរោគសញ្ញា។

វេជ្ជ ហ៊ាង រតនា

សូមចំណាំមុខពួកវាផងបងប្អូន ការពារសត្វជាទីស្រលាញ់របស់យើង
16/07/2021

សូមចំណាំមុខពួកវាផងបងប្អូន ការពារសត្វជាទីស្រលាញ់របស់យើង

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when P For Pet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category