25/07/2021
👾 ការធ្វើទ្រុងពពែ :
ទ្រុងសង់ផ្ទាល់ដី ទ្រុងសង់ផុតពីដី និងធ្នើរឬទ្រុងសំរាប់ដាក់ស្មៅ
👉 ទ្រុងដែលល្អមានសារៈសំខាន់:
ពពែផ្តល់ល័ក្ខខ័ណ្ឌល្អសំរាប់ការរស់នៅដល់សត្វ និងធ្វើឲ្យសត្វមានសុខភាពល្អ
ការពារសត្វពពែ ជាពិសេសកូនរបស់វា។
👉 សំភារៈដែលងាយរកសំរាប់សាងសង់ទ្រុងពពែរួមមាន៖
ឈើសំរាប់ធ្វើសសរ និងជើងសសរសំរាប់ទ្រកុំឲ្យពុក
រនាប ឬក្តារបន្ទះសំរាប់ក្រាលបាត ជញ្ជាំងអាចធ្វើពីឫស្សី ឬបន្ទះឈើតូចៗ
ដំបូលអាចប្រក់ស្លឹកត្នោត ឬស្លឹកស្បូវក្រងជាកណ្តាប់
ដែកគោលសំរាប់ដំភ្ជាប់រនាបនិងជញ្ជាំង។ល។
ដែកលួសសំរាប់ចងភ្ជាប់ផ្សេងៗ។ល។
យើងអាចចែកទ្រុងជាពីរប្រភេទ៖
👉👉 ទ្រុងងដែលសង់ផ្ទាល់ដីនិង
ទ្រុងសង់ផុតពីដី។
១. ទ្រុងពពែដែលសង់ផ្ទាល់ដី
👉 ទ្រុុងដែលសង់ផ្ទាល់ដីវាសមស្របទៅនឹងតំបន់ស្ងួត វាងាយស្រួលក្នុងការសង់ និងដោយត្រូវការរបងព័ទ្ធជុំវិញ។ដីបាតទ្រុងលើកឲ្យមានកំពស់ប្រហែល ៣០សង់ទីម៉ែត្រ និងធ្វើឲ្យមានជំរាលបន្តិច។ធ្វើយ៉ាងនេះងាយស្រួលក្នុងការបង្ហូរកាកសំណល់ លាមក និងទឹកនោមចេញក្រៅ ហើយដែលអាចរក្សាទ្រុងស្ងួតជាប្រចាំ។
ក្នុងការសង់ទ្រុងប្រភេទនេះកសិករអាចប្រើសំភារៈដែលមានក្នុងភូមិដូចជា កូនឈើ ឫស្សី ក្តារបន្ទះហើយដំបូលប្រក់ស្លឹក។ល។
២. ទ្រុងពពែដែលសង់ផុតពីដី
👉 ការរសាងសង់ទ្រុងបែបនេះទាមទារការពិនិត្យបានល្អិតល្អន់ និងត្រូវការសំភារៈសាងសង់ច្រើនក៏ប៉ុន្តែវាមានលក្ខណៈងាយស្រួលដែរក្នុងការសាងសង់។កំពស់របស់ទ្រុងប្រហែល ១ម៉ែត្រពីដី សត្វពពែអាចឡើងទៅលើទ្រុងតាមជណ្តើរជំរាល ជណ្តើរឡើងត្រូវសង់ឲ្យមានបង្កាន់ដៃដើម្បីការពារកុំឲ្យសត្វធ្លាក់។ពពែរស់នៅដោយសុខស្រួលក្នុងទ្រុងប្រភេទនេះ វាជាសត្វដែលចូលចិត្តទ្រុងបែបនេះ ហើយដែលធ្វើឲ្យវាលូតលាស់ល្អ និងផ្តល់ផលខ្ពស់ ពីព្រោះទ្រុងប្រភេទនេះមានសារៈប្រយោជន៍ច្រើន ការពារសត្វពពែពី៖
ភ្លៀង ខ្យល់ខ្លាំង និងកំដៅព្រះអាទិត្យខ្លាំង
ការចំលងមេរោគ និងជំងឺ
ចោរលួច និងសត្វព្រៃ។
👉សារៈសំខាន់ផ្សេងទៀត៖
ខ្យល់ចេញចូលល្អ
ងាយស្រួលក្នុងការសំអាត
ងាយស្រួលក្នុងការប្រមូលលាមក និងផ្តល់លាមកល្អ។
អាស្រ័យហេតុនេះទ្រុងដែលសង់ផុតពីដីនាំមកនូវគុណសម្បត្តិសំខាន់ៗដូចជា៖
👉👉 ទ្រុងផ្តល់នូវភាពស្ងួត និងធ្វើឲ្យពពែមិនរងា
ធ្វើឲ្យចំណីស្អាតមិនប្រឡាក់ ស្ងួត និងមានរសជាតិ ហើយដែលចំណីមិនសល់ចោល
ផ្តល់នូវម្លប់ដ៏ត្រជាក់ និងការពារសំណើមហើយធ្វើឲ្យសត្វចង់ស៊ីចំណី
កាត់បន្ថយពីការលួច និងកាត់បន្ថយពីការបំផ្លាញដោយសត្វព្រៃ។
ទ្រុងដែលសង់ផុតពីដីមានភាពងាយស្រួលចំពោះពពែនិងអ្នកចិញ្ចឹម។