13/01/2021
ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួន ពាក់ព័ន្ធ រក្សាទុកនិងចែកចាយគ្រឿងញៀន
(កំពង់ធំ)÷ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ក្រោមការបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងមានការសម្របសម្រួលនីតិវិធីពី លោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្ត ដឹកនាំដោយ លោកវរសេនីយ៍ត្រី គង់ ឈុនលី នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុក ជួញដូរ ចែកចាយគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់នៅផ្ទះជួលមាត់ហាវស្ថិតនៅ ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា
ជនសង្ស័យទី១ ឈ្មោះមឿត មាន ហៅ ម៉ៅ មាន អាយុ ១៨ ឆ្នាំរស់នៅភូមិឆ្ពឹន ឃុំចំណារលេី ស្រុកស្ទោង ។
ជនសង្ស័យទី២ ឈ្មោះឡាច លាង ភេទប្រុសអាយុ 22 ឆ្នាំរស់នៅ ភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង។
ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ ដកហូតវត្ថុតាងថ្នាំញៀន ÷
-ថ្នាំពណ៌ស ក្រាម៥៩កញ្ចប់=២.៧៥គីឡូវក្រាម
-ម៉ាសុីនអ៊ុតថង់០៤
-ម៉ាសុីនផ្សាថង់ថ្នាំញៀន០២
-ជញ្ជីងថ្លឹងថ្នាំញៀន០១
-ម៉ូតូម៉ាក ឈ្លិច០១គ្រឿង.ពណ៌ខ្មៅពាក់ផ្លាកលេខP P.៧៤៩៩
-ទូរស័ព្ទដៃ០១គ្រឿង
-សំបកថងសម្រាប់កាត់ច្រកមួយចំនួនធំ
-សំបកថងថ្នាំញៀនន០៥កញ្ចប់
បច្ចុប្បន្នជនសង្ស័យទាំង ២ នាក់ខាងលើត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលា
ការដើម្បីចាត់ការតាមនីតិវិធី៕